top of page
IMG_2177.jpg

សម្លេងពលករពិតជាមានសារៈសំខាន់

សូមស្វាគមន៍មកកាន់កិច្ចសហការសម្លេងពលករ

មិនថាអ្នកជាម្ចាស់ផ្លាកសញ្ញាសកល ឬអ្នកប្រើប្រាស់ដែលមានមនសិការ៖ តើអ្នកមានដឹងអំពីស្ថានភាពរស់នៅ និងលក្ខណការងាររបស់ពលករដែលផលិតផលិតផលដែលអ្នកកំពុងទិញ លក់ បរិភោគ និងប្រើប្រាស់ជាប្រចាំថ្ងៃដែរឬទេ?

 

តើអ្នកចង់ដឹងដែរឬទេ?

 

យើងគឺជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលមានទីតាំងនៅមូលដ្ឋានដែលមានកិច្ចសហប្រតិបត្តិការក្នុងការភ្ជាប់ទំនាក់ទំនងជាមួយពលករនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល គ្រួសារ និងសហគមន៍របស់ពួកគេ។ ពលករ​ចង់​បាន​អ្វី​ដែល​ពួកគេ​ឃើញ បានឮ និង​ចែក​រំលែក​ជាមួយ​យើង​ដើម្បី​ចែក​ជូន​អ្នក​ផង​ដែរ។

គេហទំព័រនេះគឺសម្រាប់ចែករំលែក និងឃោសនាសព្ទសម្លេងពលករប្រកបដោយសុវត្ថិភាពមួយ។ វាប្រមូលផ្តុំទិន្នន័យពីបណ្តាញសម្លេងពលករនៅអាស៊ីក្នុងការបង្ហាញតាមពេលវេលាជាក់ស្តែង បទពិសោធន៍ជាបន្តបន្ទាប់ និងកង្វល់របស់ពលករនៅតាមបណ្តាខ្សែសង្វាក់ផ្គត់ផ្គង់។ វាក៏ចងក្រងវីដេអូដែលដឹកនាំដោយពលករ និងវីដេដូឯកសារខ្នាតតូចដែលបង្ហាញនូវទិដ្ឋភាពផ្សេងៗនៃជីវិត និងការងារនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល - មានចំណងជើងរងបកប្រែជាភាសាអង់គ្លេស និងភាសាផ្សេងៗទៀត - ដើម្បីផ្តល់នូវរូបភាពកាន់តែពេញលេញនៃបទពិសោធន៍របស់ពលករ។

យើងមានបច្ចេកវិទ្យា និងមធ្យោបាយក្នុងការផ្សារភ្ជាប់ដោយផ្ទាល់ជាមួយនឹងសម្លេងពលករនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ឥឡូវនេះ យើងចាំបាច់ត្រូវស្តាប់ សហការគ្នា និងចូលរួមសម្រាប់ធ្វើការផ្លាស់ប្តូរជាវិជ្ជមាន។

អាន > មើល > ស្តាប់ > រៀន > ឆ្លើយតប

បណ្តាញអង្គការក្រៅរដ្ឋាភិបាល និងសហជីពរបស់យើងបានធ្វើការជាមួយពលករ ដើម្បីអាចចែករំលែកនូវទិន្នន័យ និងវីដេអូជាបន្តបន្ទាប់នេះជាមួយអ្នកដោយមានការប្រុងប្រយ័ត្នខ្ពស់ដល់សុវត្ថិភាពពលករ។

 

ប្រសិនបើអ្នកជាអង្គការសង្គមស៊ីវិលដែលផ្តល់ការគាំទ្រដល់ពលករមានបំណងចូលរួម និងជួយពង្រីកឃោសនាសព្ទសម្លេងពលករដែលមានការការពារត្រឹមត្រូវពីគ្រប់ទិសទីក្នុងពិភពលោក ឬអ្នកដែលចង់ស្វែងយល់បន្ថែម ចូលរួមជាមួយ និងភ្ចាប់ទំនាក់ទំនង - សូមទំនាក់ទំនងមក។ យើងពិតជាចង់ឮពីលោកអ្នក!

វីដេអូដែលដឹកនាំដោយពលករ

សូមមើលវីដេអូដែលដឹកនាំដោយពលករប្រចាំខែ > 
ឬ ចុចខាងក្រោមនេះ ដើម្បីរកមើលវីដេអូបន្ថែម

ទិន្នន័យអំពីសម្លេងពលករ

មើលផ្ទាំងបង្ហាញទិន្នន័យរបស់សហគមន៍យើងតាមពេលវេលាជាក់ស្តែង ដោយបង្ហាញពីលក្ខណៈ និងនិន្នាការនៃការរាយការណ៍ពីលក្ខខណ្ឌការងាររបស់ពលករនៅតំបន់អាស៊ីក៏ដូចជាការវាស់វែងនូវការសម្រេចដល់ និងប្រសិទ្ធភាពរួមរបស់យើង។ ទិន្នន័យទាំងនេះត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាពដោយស្ថាប័ន ឥស្សរា ជាមួយនឹងការការពារដ៏ប្រសើរដែលអាចធ្វើទៅបានដោយមានការរួមចំណែកពីក្រុមការងារបច្ចេកវិទ្យាប្រឆាំងនឹងការជួញដូរ។ (Tech Against Trafficking)

ទិន្នន័យដែលបានបង្ហាញត្រូវបានរួមចំណែកដោយបណ្តាញអង្គការសង្គមស៊ីវិលដែលកំពុងតែរីកដុះដាលបានចូលរួមជាកម្លាំងក្នុងការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យការងារប្រកបដោយបរិយាបន្ន (ILM) របស់ស្ថាប័ន ឥស្សរា ដើម្បីលើកឡើងជា "ភាសាតែមួយ" ទៅកាន់រដ្ឋាភិបាល និងធុរកិច្ចសកលក្នុងគោលបំណងចូលរួមឱ្យកាន់តែមានអត្ថន័យជាមួយពលករនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។

bottom of page