top of page
IMG_2177.jpg
IMG_2177.jpg

វីដេអូដឹកនាំដោយពលករ

តើ​ការ​បង្ខំ​កម្លាំង​ពលកម្ម​អាច​មាន​នៅ​ក្នុង​កន្លែង​ធ្វើការ​ដែល​មើល​ទៅហាក់ដូចជាមិនមានបញ្ហា​ដោយ​របៀប​ណា?

វីដេអូនេះនឹងបង្ហាញពីសំណួរនូវរបៀបដែលកម្លាំងពលកម្មដោយបង្ខំអាចកើតមាននៅកន្លែងធ្វើការដែលហាក់ដូចជាកំពុងដំណើរការដោយគ្មានបញ្ហាអ្វីទាំងអស់។ វាបង្ហាញស៊ីជម្រៅពីលក្ខណៈនៃការបោកប្រាស់ក្នុងកម្លាំងពលកម្មដោយបង្ខំ បញ្ចាក់ឱ្យឃើញច្បាស់ពីវិធីសាស្រ្ត និងបែបផែនដែលប្រើដោយនិយោជកដែលធ្វើការកេងប្រវ័ញ្ច ដើម្បីលាក់បាំងការពិតនៃការប្រើកម្លាំងពលកម្មដោយបង្ខំពីអ្នកសង្កេតការណ៍ខាងក្រៅ។ តាមរយៈការពិនិត្យមើលករណីសិក្សាផ្សេងៗ និងការផ្តល់ការយល់ដឹងពីអ្នកជំនាញ វីដេអូនេះមានគោលបំណងបង្ហាញពីកត្តាមូលដ្ឋានដែលអាចឱ្យកម្លាំងពលកម្មបង្ខំបន្តកើតមាននៅក្នុងកន្លែងការងារដែលហាក់ដូចជាមើលទៅឃើញថានៅតែ "មិនមានរឿងអ្វី"។ វាក៏បង្ហាញពីសារៈសំខាន់នៃការយល់ដឹង តម្លាភាព និងការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំង និងលុបបំបាត់ការអនុវត្តការងារដោយបង្ខំ។

ហេតុអ្វី​បាន​ជាការការពារ​សុវត្ថិភាព​មាន​សារៈសំខាន់​ខ្លាំងនៅ​ក្នុង​យន្តការ​បណ្តឹងតវ៉ា?

វីដេអូនេះបង្ហាញពីសារៈសំខាន់នៃការការពារនៅក្នុងយន្តការបណ្តឹងតវ៉ា។ ការការពារធានានូវភាពត្រឹមត្រូវ ភាពជឿជាក់ និងប្រសិទ្ធភាព។ ពួកគេការពារបុគ្គលជាច្រើនអ្នកពីការសងសឹក និងបង្កើតបរិយាកាសរាយការណ៍ប្រកបដោយសុវត្ថិភាព។ តាមរយៈការអនុវត្តការការពារដ៏ត្រឹមត្រូវ យើងលើកកម្ពស់គណនេយ្យភាព និងយុត្តិធម៌ក្នុងការដោះស្រាយបញ្ហាជាច្រើន។

រឿងរ៉ាវក្នុងដំណើរ​នៃការជ្រើសរើស

តាមរយៈដំណើរនៃការជ្រើសរើសដ៏គួរឱ្យទាក់ទាញរបស់ពលករចំណាកស្រុកនៅក្នុងវីដេអូបំផុសគំនិតនេះ។ បង្ហាញពីបទពិសោធន៍ក្នុងការប្តេជ្ញាចិត្តរបស់គាត់ក្នុងការស្វែងរកការងារក្នុងគ្រាលំបាក និងការស្វែងរកឱកាសឱ្យកាន់តែប្រសើរ។ ជាការសបញ្ជាក់អំពីបញ្ហាប្រឈមនៃការស្វែងរកការងារ អ្នកដែលជំរុញចិត្តរបស់គាត់ និងតួនាទីដ៏សំខាន់នៃជំនួយនៅគ្រប់ដំណើរការទាំងអស់។ ស្វែងយល់ពីការភ័យខ្លាច និងសម្ពាធដែលគាត់បានជួបប្រទះនៅពេលបញ្ចេញការពិត តែគាត់នៅតែជូនដំណឹងអំពីតម្លៃនៃជ្រើសរើសពលករ។ បទពិសោធន៍នៃការខកចិត្ត ក្តីបារម្ភ និងក្តីសង្ឃឹមពិតប្រាកដរបស់គាត់សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវឱកាសការងារតាមរយៈភ្នាក់ងារជ្រើសរើសពលករដែលអាចទុកចិត្តបាន។

បទពិសោធន៍នៃការជ្រើសរើស៖ តើអ្វីទៅជាបញ្ហាសម្រាប់ពលករ?

ឈានចូលទៅក្នុងពិភពនៃអ្នកស្វែងរកការងារធ្វើនៅប្រទេសមីយ៉ាន់ម៉ា និងនេប៉ាល់ដូចដែលពួកគេចែករំលែកពីបទពិសោធន៍របស់ពួកគេទាក់ទងនឹងការចំណាយខ្ពស់ ការអនុវត្តរបស់ភ្នាក់ងារជ្រើសរើសដែលបោកប្រាស់ និងបញ្ហាប្រឈមនៅកន្លែងធ្វើការដែលមិនអាចគិតទុកមុន។ ស្តាប់ការណែនាំរបស់ពួកគេសម្រាប់ធ្វើឱ្យប្រសើរឡើងនូវដំណើរការជ្រើសរើស និងជំនួយដ៏ប្រសើរឡើងសម្រាប់ពលករចំណាកស្រុក។

កម្មវិធី សុបិន្ត ឥស្សរា៖ ផ្សារភ្ជាប់គម្លាតដែលមានក្នុងការជ្រើសរើសពលកប្រកបដោយសីលធម៌ និងខ្សែសង្វាក់ផ្គត់ផ្គង់សកល

ការចាប់ផ្តើមដំណើរដ៏អស្ចារ្យរបស់អ្នកស្វែងរកការងារក្នុងប្រទេសមីយ៉ាន់ម៉ា និងនេប៉ាល់ ដូចដែលពួកគេធ្វើការរុករកពិភពនៃជ្រើសរើសពលករដ៏ស្មុគស្មាញ។ ដោយយកឈ្នះលើការពឹងផ្អែកពីឈ្មួញកណ្តាលឬមេខ្យល់ និងព័ត៌មានមិនត្រឹមត្រូវ ពួកគេចែករំលែករឿងរ៉ាវនៃការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការស្វែងរកផ្លូវជ្រើសរើសដែលត្រឹមត្រូវ និងយុត្តិធម៌។ កម្មវិធី សុបិន្ត ឥស្សរា (Golden Dreams) ដើរតួយ៉ាងសំខាន់ដែលអាចតភ្ជាប់ពួកគេជាមួយនឹងឱកាសការងារដែលស្របច្បាប់ ហើយក្លាយជាសញ្ញានៃក្តីសង្ឃឹមដោយការផ្តល់នូវដំណោះស្រាយចំពោះបញ្ហាប្រឈមដែលពួកគេជួបប្រទះក្នុងការស្វែងរកការងារដែលអាចទុកចិត្តបាន។

សម្លេង​ពលករ៖ ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​កន្លែង​ធ្វើការ

ស្តាប់ការយល់ដឹងយ៉ាងច្បាស់របស់ពលករ ដូចដែលពួកគេបង្ហាញពីបញ្ហាប្រឈមទូទៅជាច្រើននៅក្នុងកន្លែងធ្វើការរបស់ពួកគេដូចជាការឈប់សម្រាកឈឺ ការធ្វើការលើសម៉ោង សេវាបកប្រែមិនគ្រប់គ្រាន់ យន្តការតវ៉ាមិនគ្រប់គ្រាន់ និងមានបញ្ហាជាច្រើនទៀត។ ពលករទាំងនេះមិនត្រឹមតែចែករំលែកបទពិសោធន៍របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវអនុសាសន៍ដ៏មានតម្លៃសម្រាប់និយោជក និងអ្នកបញ្ជាទិញផងដែរ។ សម្លេងរបស់ពួកគេបានបំភ្លឺអំពីតម្រូវការសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងការការពារពលករនៅទូទាំងខ្សែសង្វាក់នៃការផ្គត់ផ្គង់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការស្តាប់ទៅអ្នកដែលធ្វើការនៅក្នុងវិស័យឧស្សាហកម្មទាំងនេះ។

(c) Issara Institute 2024

bottom of page