ផ្ទាំងបង្ហាញទិន្នន័យសហគមន៍នៃប្រព័ន្ធត្រួតពិនិត្យការងារប្រកបដោយបរិយាបន្ន
ប្រព័ន្ធត្រួតពិនិត្យការងារប្រកបដោយបរិយាបន្ន (ILM) គឺកំពុងបន្តត្រួតពិនិត្យលក្ខខណ្ឌនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៅទូទាំងឧស្សាហកម្ម និងទាំងប្រទេសដែលពលករចំណាកស្រុកមក និងកន្លែងដែលពួកគេទៅធ្វើការ។ វាជាការរួមបញ្ចូល ដោយព្រោះវាមិនត្រឹមតែឆ្លុះបញ្ចាំងពីមតិរបស់ពលករជាបន្តបន្ទាប់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាសកម្មភាព និងការឆ្លើយតបរបស់អ្នកផ្គត់ផ្គង់ និងអ្នកជ្រើសរើសផងដែរ។
អ្នកផ្តល់សេវាដែលជាអង្គការសង្គមស៊ីវិលកំពុងប្រើប្រាស់ប្រព័ន្ធ ILM ដើម្បីប្រមូលផ្តុំទិន្នន័យរបស់យើង និងបង្ហាញាអំពីសម្លេងពលករដែលមានការការពារ និងបែបប្រជាធិបតេយ្យទៅកាន់ពិភពលោក។
ផ្ទាំងបង្ហាញទិន្នន័យសហគមន៍៖ ការត្រួតពិនិត្យការងារប្រកបដោយបរិយាបន្ន
ទិន្នន័យនេះធ្វើបច្ចុប្បន្នភាពតាមពេលវេលាជាក់ស្តែង។ ការចូលរួមចំណែកទាំងនេះ គឺបានមកពីបណ្តាញនៃអង្គការសង្គមស៊ីវិលក្នុងស្រុកជាច្រើន (អង្គការក្រៅរដ្ឋាភិបាល និងសហជីព) នៅទូទាំងតំបន់អាស៊ីដែលធ្វើការដោយផ្ទាល់ជាមួយពលករ។ មានមុខងារសម្រាំងរើសជាច្រើនទៀតនឹងមកដល់ក្នុងពេលឆាប់ៗនេះ សូមរង់ចាំតាមដាន!
DRIVING ETHICAL SUPPLY CHAINS
WORKER EMPOWERMENT
INDUSTRY RESPONSIVENESS
“ឥឡូវនេះ នៅតែមានបញ្ហាការងារនៅកន្លែងធ្វើការនៅក្នុងរោងចក្រមួយចំនួន សូម្បីតែពលករដែលមានឯកសារគ្រប់គ្រាន់ក៏ដោយ បញ្ហាគឺទាក់ទងនឹងការកំណត់បរិមាណផលិត ម៉ោងសម្រាកសម្រាប់បន្ទប់ទឹកនៅមានកម្រិត និងការរំលោភបំពានដោយពាក្យសំដី។ វាពិតជាល្អណាស់ ប្រសិនបើមានអង្គការសង្គមស៊ីវិល ឬអ្នកបញ្ជាទិញអាចចុះមកត្រួតពិនិត្យមើលរោងចក្រ ឬកន្លែងធ្វើការជាប្រចាំ។ វាគួរតែអាចជួយបាន នៅពេលដែលមានអ្នកចុះមកត្រូតពិនិត្យមើលដូចជាសវនករ អ្នកបញ្ជាទិញ និងអង្គការសង្គមស៊ីវិលផ្សេងៗ ប៉ុន្តែពលករក៏ធ្លាប់ប្រឈមមុខនឹងបញ្ហាខ្លះដែរ នៅពេលដែលមានការធ្វើសវនកម្មដោយការសម្ភាសន៍ពលករ ព្រោះពួកគេមិនរក្សាការសម្ងាត់ ហើយពលករត្រូវបានគេដឹង។ សូមអរគុណ ស្ថាប័ន ឥស្សរា កន្លែងធ្វើការរបស់ខ្ញុំមានភាពប្រសើរឡើង ហើយយើងមានអារម្មណ៍ថាមានសេរីក្នុងការទាក់ទងទៅកាន់ស្ថាប័ន ឥស្សរា ដើម្បីទទួលបានការគាំទ្រ។ វាពិតជាជួយបានច្រើនមែនទែន។"
- ពលករខ្មែរនៅខេត្ត ផេតចាក់បុរី ប្រទេសថៃ