ផ្ទាំងបង្ហាញទិន្នន័យសហគមន៍នៃប្រព័ន្ធត្រួតពិនិត្យការងារប្រកបដោយបរិយាបន្ន
ប្រព័ន្ធត្រួតពិនិត្យការងារប្រកបដោយបរិយាបន្ន (ILM) គឺកំពុងបន្តត្រួតពិនិត្យលក្ខខណ្ឌនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៅទូទាំងឧស្សាហកម្ម និងទាំងប្រទេសដែលពលករចំណាកស្រុកមក និងកន្លែងដែលពួកគេទៅធ្វើការ។ វាជាការរួមបញ្ចូល ដោយព្រោះវាមិនត្រឹមតែឆ្លុះបញ្ចាំងពីមតិរបស់ពលករជាបន្តបន្ទាប់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាសកម្មភាព និងការឆ្លើយតបរបស់អ្នកផ្គត់ផ្គង់ និងអ្នកជ្រើសរើសផងដែរ។
អ្នកផ្តល់សេវាដែលជាអង្គការសង្គមស៊ីវិលកំពុងប្រើប្រាស់ប្រព័ន្ធ ILM ដើម្បីប្រមូលផ្តុំទិន្នន័យរបស់យើង និងបង្ហាញាអំពីសម្លេងពលករដែលមានការការពារ និងបែបប្រជាធិបតេយ្យទៅកាន់ពិភពលោក។
ផ្ទាំងបង្ហាញទិន្នន័យសហគមន៍៖ ការត្រួតពិនិត្យការងារប្រកបដោយបរិយាបន្ន
ទិន្នន័យនេះធ្វើបច្ចុប្បន្នភាពតាមពេលវេលាជាក់ស្តែង។ ការចូលរួមចំណែកទាំងនេះ គឺបានមកពីបណ្តាញនៃអង្គការសង្គមស៊ីវិលក្នុងស្រុកជាច្រើន (អង្គការក្រៅរដ្ឋាភិបាល និងសហជីព) នៅទូទាំងតំបន់អាស៊ីដែលធ្វើការដោយផ្ទាល់ជាមួយពលករ។ មានមុខងារសម្រាំងរើសជាច្រើនទៀតនឹងមកដល់ក្នុងពេលឆាប់ៗនេះ សូមរង់ចាំតាមដាន!
WORKER VOICE: REACH & USE
" មុនពេល ស្ថាប័ន ឥស្សរា ចាប់ផ្តើមចូលទៅរោងចក្រ យើងត្រូវបានប្រព្រឹត្តក្នុងកម្រិតមួយផ្សេងដោយអ្នកគ្រប់គ្រងតាមផ្នែក អ្នកគ្រប់គ្រង និងអ្នកដឹកនាំរបស់យើង។ ចាប់តាំងពី ស្ថាប័ន ឥស្សរា ចាប់ផ្តើមមានភាពជាដៃគូជាមួយក្រុមហ៊ុនរបស់យើង យើងត្រូវបានប្រព្រឹត្តជាមួយដោយការគោរព និងផ្តល់តម្លៃពីបុគ្គលិកផ្នែកធន់ធានមនុស្ស និងអ្នកគ្រប់គ្រងតាមផ្នែក។ "
- ពលករជនជាតិនេប៉ាល់នៅ ជូហូប៉ារូ ប្រទេសម៉ាឡេស៊ី