top of page

ផ្ទាំងបង្ហាញទិន្នន័យសហគមន៍នៃប្រព័ន្ធត្រួតពិនិត្យការងារប្រកបដោយបរិយាបន្ន

ប្រព័ន្ធត្រួតពិនិត្យការងារប្រកបដោយបរិយាបន្ន (ILM) គឺកំពុងបន្តត្រួតពិនិត្យលក្ខខណ្ឌនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៅទូទាំងឧស្សាហកម្ម និងទាំងប្រទេសដែលពលករចំណាកស្រុកមក និងកន្លែងដែលពួកគេទៅធ្វើការ។ វាជាការរួមបញ្ចូល ដោយព្រោះវាមិនត្រឹមតែឆ្លុះបញ្ចាំងពីមតិរបស់ពលករជាបន្តបន្ទាប់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាសកម្មភាព និងការឆ្លើយតបរបស់អ្នកផ្គត់ផ្គង់ និងអ្នកជ្រើសរើសផងដែរ។

អ្នកផ្តល់សេវាដែលជាអង្គការសង្គមស៊ីវិលកំពុងប្រើប្រាស់ប្រព័ន្ធ ILM ដើម្បីប្រមូលផ្តុំទិន្នន័យរបស់យើង និងបង្ហាញាអំពីសម្លេងពលករដែលមានការការពារ និងបែបប្រជាធិបតេយ្យទៅកាន់ពិភពលោក។

ផ្ទាំងបង្ហាញទិន្នន័យសហគមន៍៖ ការត្រួតពិនិត្យការងារប្រកបដោយបរិយាបន្ន

ទិន្នន័យនេះធ្វើបច្ចុប្បន្នភាពតាមពេលវេលាជាក់ស្តែង។ ការចូលរួមចំណែកទាំងនេះ គឺបានមកពីបណ្តាញនៃអង្គការសង្គមស៊ីវិលក្នុងស្រុកជាច្រើន (អង្គការក្រៅរដ្ឋាភិបាល និងសហជីព) នៅទូទាំងតំបន់អាស៊ីដែលធ្វើការដោយផ្ទាល់ជាមួយពលករ។ មានមុខងារសម្រាំងរើសជាច្រើនទៀតនឹងមកដល់ក្នុងពេលឆាប់ៗនេះ សូមរង់ចាំតាមដាន!

កម្មវិធីសុបិន្ត ឥស្សរា គឺជាកម្មវិធីទូរសព្ទដូចជា Yelp ដែលផ្តល់ឱ្យអ្នកស្វែងរកការងារនូវទីផ្សារការងារដោយផ្ទាល់ និងប្រកបដោយតម្លាភាពរួមទាំងការវាយតម្លៃដោយបងប្អូនពលករអំពីនិយោជក អ្នកផ្តល់ការងារ និងអង្គការសង្គមស៊ីវិលជាច្រើនដែលពាក់ព័ន្ធ។

GOLDEN DREAMS: EMPOWERING ETHICAL RECRUITMENT

"កាលពេលប្រាំមួយទៅប្រាំពីរខែកន្លងមកនេះ ខ្ញុំបានស្វែងរកការងារធ្វើពេលដែលទទួលបានលិខិតឆ្លងដែនថ្មីរបស់ខ្ញុំ។ ខ្ញុំបានជួបនឹងឧបសគ្គជាច្រើនដូចជា៖ការផ្សព្វផ្សាយការងារក្លែងក្លាយ និងភ្នាក់ងារជ្រើសរ់ើសដែលមិនគួរឱ្យទុកចិត្ត ហើយមិត្តរបស់ខ្ញុំក៏ជួបប្រទះបញ្ហានេះផងដែរ។ ទោះបីជាខ្ញុំជាពលករដែលមានបទពិសោធន៍ពីម៉ាឡេស៊ីក៏ដោយ ការស្វែងរកការងារនៅតែពិបាក។ សំណាងល្អ ខ្ញុំបានស្គាល់ ស្ថាប័ន ឥស្សរា​ តាមហ្វេសប៊ុក និង មុខងារទីផ្សារការងាររបស់កម្មវិធី Golden Dreams (ជាភាសាខ្មែរហៅថាកម្មវិធី សុបិន្ត ឥស្សរា) សម្រាប់អ្នកស្វែងរកការងារ ខ្ញុំបានបន្តតាមដាន និងបានដាក់ប្រវិត្តរូប (CV) របស់ខ្ញុំតាមរយៈកម្មវិធី Golden Dreams ពីរបីដងដែរ។ ខ្ញុំក៏បានទូរស័ព្ទទៅលេខទូរសព្ទជំនួយរបស់ស្ថាប័ន ឥស្សរាជាញឹកញាប់ផងដែរ ហើយថែមទាំងបានចែករំលែករូបថតពីដំណើរការដាក់ពាក្យការងារតាមរយ:កម្មវិធីវ៉ាយប័រ(Viber) របស់ស្ថាប័ន ឥស្សរា​ផងដែរ។ បន្ទាប់ពីរង់ចាំអស់រយៈពេល 40ថ្ងៃ មានបុគ្គលិកភ្នាក់ងារជ្រើសរើសបានខលហៅខ្ញុំទៅសម្ភាសន៍ការងារ ហើយខ្ញុំបានក៏បានជាប់ការសម្ហាសន៍ការងារនោះ! កម្មវិធី Golden Dreams ពិតជាជួយបានប្រាកដណាស់សម្រាប់អ្នកស្វែងរកការងារដូចជារូបខ្ងុំ។ ឥឡូវនេះខ្ញុំបានកំពុងចែករំលែកបន្តអំពីកម្មវិធីជាមួយអ្នកផ្សេងទៀត និងសូមថ្លែងអំណរគុណរចំពោះក្រុមការងាររបស់ស្ថាប័ន ឥស្សរា សម្រាប់ការណែនាំរបស់ពួកគេ។ មានកម្មវិធីបែបនេះដើម្បីជៀសវាងការបោកប្រាស់ និងស្វែងរកឱកាសការងារពិតប្រាកដដោយគ្មានការព្រួយបារម្ភ។ ខ្ញុំប្តេជ្ញានឹងជួយអ្នកដទៃឱ្យទទួលបានឱកាសការងារត្រឹមត្រូវតាមរយៈកម្មវិធី Golden Dreams។ អរគុណ ស្ថាប័ន ឥស្សរា!”

- អ្នកស្វែងរកការងារធ្វើជនជាតិភូមានៅទីក្រុងបាហ្គោ ប្រទេសមីយ៉ាន់ម៉ា

bottom of page